ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នក នាង​​កញ្ញា ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រជាលើកដំបូងនៅក្នុងឆ្នាំថ្មី ឆ្នាំរកា នព្វ​ស័ក ពុទ្ធសករាជ ២៥៦១ ដែលទើបនឹងចូលមកប៉ុន្មានថ្ងៃនេះ។ សូមយកឱកាសនេះ ប្រគេនពរចំពោះ ព្រះតេជ​ព្រះ​គុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រក​ប​តែ​នឹង​ពុទ្ធ​ពរ​ទាំង ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ មិនមែនជា ការចៃដន្យមួយទេ ដែល​យើង​បាន​រៀប​ចំនូវពិធីជួបជុំ ដើម្បីទទួលសញ្ញាបត្រនៅថ្ងៃនេះ ចាប់ផ្តើមជាអង្គការក្រៅរដ្ឋាភិបាលមួយ​ដែល​ធ្វើសកម្ម​ភាពបណ្តុះបណ្តាលវិជ្ជាជីវៈ ក្លាយទៅជាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលមានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ ដើម្បីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងឈានទៅដល់ថ្នាក់​បណ្ឌិត​ទៀត​ផង។ នេះជាវឌ្ឍនភាពដ៏ធំ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យវិស័យ​​ឯក​ជន​ចូលរួមក្នុងការវិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស។ ខ្ញុំព្រះករុណាខ្ញុំ សូមសំដែងនូវការកោត​សរសើរ​ចំពោះការខិតខំទាំងអស់របស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងរយៈពេល​កន្លង​ទៅនេះ។ អម្បាញ់មិញ យោងតាមរបាយការណ៍របស់លោកសាកលវិទ្យាធិការ … Continue reading ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប